ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងស្រស់ស្រូបអាហារសាមគ្គីជាមួយគ្រីស្ទបរិស័ទជាង ៣ពាន់នាក់ នៅកោះពេជ្រ

FN ៖ នៅរសៀលថ្ងៃសៅរ៍ ០៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំតាមបណ្តាក្រសួង-ស្ថាប័ន លោកព្រឹទ្ធាចារ្យ លោកបូជាចារ្យ គ្រូគង្វាល និងថ្នាក់ដឹកនាំគ្រីស្ទបរិស័ទសរុបជាង ៣,០០០នាក់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយគ្រីស្ទបរិស័ទនៅឆ្នាំនេះ គឺជាលើកទី៣ហើយ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា គណបក្សប្រជាជនកម្ពុជា បានចាត់ទុកសុខដុមនីយកម្មរវាងជាតិសាសន៍ និងសាសនាជារឿងសំខាន់សម្រាប់ជាតិ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា គេអាចមើលឃើញតាមរយៈ ៤០ឆ្នាំមុន ដែលសាសនាត្រូវបានគេសម្លាប់ ព្រោះតែហេតុនេះហើយទើបគណបក្សប្រជាជនត្រូវសិក្សា និងដាក់ចេញគោលនយោបាយច្បាស់លាស់ មិនមែនជាល្បែងលេងសើច ដើម្បីតែសំឡេងឆ្នោតនោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជា មានសាសនា៣សំខាន់ … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងស្រស់ស្រូបអាហារសាមគ្គីជាមួយគ្រីស្ទបរិស័ទជាង ៣ពាន់នាក់ នៅកោះពេជ្រ